Viettel IDC ក្លាយជាដៃគូ VMware Cloud Service Provider Pinnacle Tier ក្នុងកម្មវិធី Broadcom Advantage Partner Program
03/10/2025Viettel IDC នឹងជួយអតិថិជនក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ជំរុញការច្នៃប្រឌិត
និងពង្រឹងសមត្ថភាពធន់នឹងហានិភ័យអាជីវកម្ម ជាមួយនិងសេវាកម្ម Managed VMware Cloud Foundation Services
Viettel IDC បានប្រកាសថា ឥឡូវនេះក្រុមហ៊ុនបានក្លាយជាដៃគូ VMware Cloud Service Provider (VCSP) Pinnacle tier ក្នុងកម្មវិធី Broadcom Advantage Partner Program សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ ដើម្បីជួយអតិថិជនសហគ្រាសរួមគ្នាបង្កើតការច្នៃប្រឌិតថ្មីៗ តាមរយៈការប្រើប្រាស់ VMware Cloud Foundation (VCF) ជាហេដ្ឋារចនាសម្ព័ន្ធ cloud ឯកជនរបស់ពួកគេ។ Viettel IDC នាំមកនូវសេវាកម្មថ្មី managed VMware Cloud Foundation ជាហេដ្ឋារចនាសម្ព័ន្ធ cloud ឯកជន រួមមានសេវាកម្ម Sovereign Cloud ដែលគាំទ្រការរក្សាទិន្នន័យនៅក្នុងប្រទេស និងវិធានការគ្រប់គ្រងតំបន់/ច្បាប់ផ្សេងៗ។”
“ការក្លាយជាដៃគូក្នុងកម្រិតខ្ពស់បំផុតក្នុងកម្មវិធី Broadcom Advantage Partner Program ជាសក្ខីភាពមួយបង្ហាញពីសមត្ថភាពរបស់ Viettel IDC និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់សហគ្រាសនៅក្នុងប្រទសវៀតណាម និងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ដោយប្រើប្រាស់ VMware Cloud Foundation 9.0 យើងមានគោលបំណងផ្តល់នូវសេវាកម្ម និងបច្ចេកវិទ្យាទំនើបៗ ដើម្បីជំរុញឱកាសអភិវឌ្ឍន៍។ លើសពីទីផ្សារក្នុងស្រុក Viettel IDC ក៏មានគោលបំណងពង្រីកវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ការផ្សព្វផ្សាយបច្ចេកវិទ្យាវៀតណាមក្នុងតំបន់ និងផ្តល់សមត្ថភាពដល់សហគ្រាសក្នុងការបន្តរួមចំណែកក្នុងការផ្លាស់ប្តូរឌីជីថលរបស់ពួកគេ” លោក LE BA TAN អគ្គនាយករបស់ក្រុមហ៊ុន Viettel IDC បានមានប្រសាសន៍។
.jpg)
VMware Cloud Foundation គឺជាវេទិកាសម្រាប់ cloud ឯកជនទំនើប ដែលផ្តល់អតិថិជននូវគំរូប្រតិបត្តិការលើ Cloud មានភាពស្របតាមគ្នា គ្របដណ្តប់មជ្ឈមណ្ឌលទិន្នន័យទាំងអស់ edge និងហេដ្ឋារចនាសម្ព័ន្ធ Cloud ដែលមានការគ្រប់គ្រងពីដៃគូ VCSP។ VCF បញ្ចូលភាពលឿនរហ័ស និងសមត្ថភាពពង្រីករបស់ cloud សាធារណៈ ជាមួយនឹងសុវត្ថិភាព ប្រសិទ្ធភាព ការគ្រប់គ្រងរចនាសម្ព័ន្ធប្រព័ន្ធ និងអត្ថប្រយោជន៍នៃចំណាយសរុបក្នុងការប្រើប្រាស់របស់បរិយាកាស on-premises។ VCF ផ្តល់វេទិកាតែមួយគត់ ដែលគាំទ្រដល់កម្មវិធីទាំងអស់—ប្រព័ន្ធចាស់ ទំនើប ឬ AI—ជាមួយនឹងប្រតិបត្តិការដូចគ្នា ការគ្រប់គ្រង និងការត្រួតពិនិត្យទាំងអស់ក្នុងបរិយាកាស cloud ឯកជន។
“ក្នុងនាមជាដៃគូ Pinnacle បទពិសោធន៍ និងឥទ្ធិពលឧស្សាហកម្មរបស់ Viettel IDC នឹងមានតួនាទីសំខាន់ក្នុងការជួយជំរុញអតិថិជនឱ្យប្រើប្រាស់ cloud ឯកជនទំនើបមួយ។ ជាមួយ VCF អតិថិជនទទួលបានអត្ថប្រយោជន៍ពី cloud ឯកជនទំនើបមួយដែលជំរុញការច្នៃប្រឌិតគ្រប់គ្រងការចំណាយលើ cloud និងផ្តល់ភាពឯករាជ្យ និងសុវត្ថិភាព ដោយមានការគ្រប់គ្រងទិន្នន័យ ដែលជួយបង្កើនភាពស្របតាមច្បាប់ និងភាពធន់ទ្រាំសុវត្ថិភាពស៊ីប៊ែរ ដោយទូលំទូលាយ។ ដៃគូ Pinnacle VCSP យើងទុកចិត្ត ជួយអតិថិជនទទួលបានអត្ថប្រយោជន៍ពេញលេញពីវេទិកា VCF” លោក Vijoo Chacko ប្រធានផ្នែក VCSP Business តំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Broadcom បានមានប្រសាន៏។
Pinnacle គឺជាកម្មវិធីកម្រិតខ្ពស់បំផុតក្នុងកម្មវិធី Broadcom Advantage Partner។ ដៃគូ Pinnacle គឺជាដៃគូដែលមានការវិនិយោគយ៉ាងច្រើន និងមានយុទ្ធសាស្ត្រសំខាន់របស់ Broadcom ដែលមានវិញ្ញាបនបត្រជាច្រើន មានប្រវត្តិច្បាស់លាស់នៃការលក់ និងសេវាកម្មដែលទទួលបានជោគជ័យយ៉ាងសំខាន់ និងវិសាលភាពគ្របដណ្តប់ទូទាំងអន្តរជាតិ។ ការកាន់កាប់ស្ថានភាព Pinnacle បង្ហាញពីចំណេះដឹងបច្ចេកវិទ្យាដ៏ជ្រាលជ្រៅ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាអតិថិជនដ៏ស្មុគស្មាញ។
អំពី Viettel IDC
បានបង្កើតឡើងនៅឆ្នាំ 2008 Viettel IDC គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Data Center និង Cloud Computing ឈានមុខគេនៅប្រទេសវៀតណាម និងជាសមាជិកមួយរបស់ Viettel Group។ ជាមួយនិងបេសកកម្មមួយ ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលថ្នាក់ពិភពលោក Viettel IDC បានមានតួនាទីសំខាន់ក្នុងការជួយសហគ្រាស អង្គភាពរដ្ឋ និងអង្គការនានា នៅទូរទាំងឧស្សាហកម្មចម្រុះ។
Viettel IDC ដំណើរការ Data Center ចំនួន 9 ដែលមានស្តង់ដារអន្តរជាតិ ដូចជា TIA-942, ISO 27001:2022, ISO 27017, ISO 27018 និង PCI DSS 4.0.1។ ជាមួយ SLA 99.99% ក្រុមហ៊ុនធានាការមានស្រាប់ខ្ពស់ សុវត្ថិភាព និងសមត្ថភាពធន់ ដល់សហគ្រាសរាប់ពាន់នៅប្រទេសវៀតណាម និងតំបន់។
ប្រព័ន្ធ Cloud ecosystem របស់វា ដែលមានសេវាកម្មជិត ៦០ ប្រភេទ រួមមាន IaaS, PaaS, SaaS និង Managed Services ផ្តល់ដំណោះស្រាយដែលអាចពង្រីកបាន និងមានសុវត្ថិភាព ជួយអាជីវកម្មបង្កើនប្រសិទ្ធភាពក្នុងការចំណាយ ធ្វើឱ្យពេលវេលាដាក់ទំនិញឆាប់រហ័ស និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល។
ក្នុងនាមជាដៃគូ Broadcom Pinnacle នៅអាស៊ីអាគ្នេយ៍ Viettel IDC បញ្ជាក់ពីទីតាំងរបស់ខ្លួនលើផែនទីបច្ចេកវិទ្យាតំបន់ ដោយផ្តល់នូវ VMware Cloud Foundation ជាសេវាកម្មដែលគ្រប់គ្រង និងគាំទ្រទៅកាន់ចក្ខុវិស័យ Sovereign Cloud។ ជំហានសំខាន់នេះក៏បន្ថែមកម្លាំងដល់យុទ្ធសាស្ត្រ “Go Global” របស់ក្រុមហ៊ុន ក្នុងការភ្ជាប់បច្ចេកវិទ្យាពិភពលោកជាមួយតម្រូវការអាជីវកម្មក្នុងស្រុក និងរួមចំណែកក្នុងការរីកចម្រើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទសវៀតណាម។
Vcloudia គឺជាផ្នែកមួយនៃ Cloud ecosystem របស់ Viettel IDC ដែលបានអភិវឌ្ឍឡើងដោយផ្ទាល់សម្រាប់ទីផ្សារកម្ពុជា ប្រវត្តិបទពិសោធន៍ជាង 17 ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអន្តរជាតិ បច្ចេកវិទ្យាស្នូលរបស់ Viettel IDC និងអត្ថប្រយោជន៍ពិសេសក្នុងនាមជាដៃគូ Broadcom Pinnacle របស់ Viettel IDC ដែលផ្តល់នូវដំណោះស្រាយ Cloud ដែលបត់បែនបាន សុវត្ថិភាព និងធ្វើឱ្យប្រសើរ សម្រាប់សហគ្រាសកម្ពុជាទាំងអស់។
ព័ត៌មានពិសេស
ព័ត៌មានដែលទាក់ទង
8 ចំណុចដែលគួរជៀសវាងនៅពេលជ្រើសរើស Cloud Server តម្លៃថោក
ការជ្រើសរើសសេវាកម្ម Cloud Server តម្លៃថោក អាចបង្កឱ្យមានហានិភ័យផ្នែកសុវត្ថិភាព និងប៉ះពាល់ដល់ប្រសិទ្ធភាពដំណើរការរបស់ម៉ាស៊ីនមេ។ នៅក្នុងអត្ថបទខាងក្រោម Vcloudia នឹងនាំអ្នកស្វែងយល់អំពីចំណុចដែលគួរជៀសវាងនៅពេលជ្រើសរើស Cloud Server តម្លៃថោក ដើម្បីជួយអាជីវកម្មកាត់បន្ថយចំណាយ ខណៈពេលដែលនៅតែធានាបាននូវការគ្រប់គ្រង និងដំណើរការប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព។
តើ Cloud Server Free គឺជាជម្រើសដែលគួរពិចារណាដែរឬទេ?
តើអាជីវកម្មរបស់អ្នកកំពុងពិចារណាប្រើប្រាស់ម៉ាស៊ីនមេនិម្មិតលើ Cloud ប៉ុន្តែកំពុងបារម្ភអំពីចំណាយមែនទេ? ការសាកល្បងប្រើប្រាស់ Cloud Server Free អាចជាជម្រើសមួយដែលគួរពិចារណានៅពេលនេះ។ ទោះជាយ៉ាងណា ប្រសិនបើគិតក្នុងរយៈពេលវែង តើវាពិតជាជម្រើសល្អបំផុតសម្រាប់អ្នកមែនទេ?
GPU Cloud Server ជាអ្វី? តើពេលណាគួរជ្រើសរើស GPU Cloud Server?
Cloud Server គឺជាគោលគំនិតដែលមនុស្សភាគច្រើនបានស្គាល់រួចមកហើយ។ ប៉ុន្តែសម្រាប់ GPU Cloud Server វិញ មនុស្សជាច្រើនប្រហែលជានៅតែមានចម្ងល់ថាវាជាអ្វី។ ជាទូទៅ GPU Cloud Server នៅតែជាសេវាកម្ម Cloud Server ដដែលដែលយើងប្រើប្រាស់ជាប្រចាំ។ ទោះជាយ៉ាងណា វាត្រូវបានបន្ថែមធនធាន GPU (Graphics Processing Unit) ដើម្បីបង្កើនសមត្ថភាពដំណើរការរបស់ប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
របៀបជ្រើសរើស Cloud Server ដែលមានប្រសិទ្ធភាព និងសន្សំសំចៃថ្លៃដើមសម្រាប់សហគ្រាសខ្នាតតូច
សម្រាប់សហគ្រាសខ្នាតតូច ការជ្រើសរើស Cloud Server ដែលសមស្រប គឺជាកត្តាសំខាន់ក្នុងការធានាប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពចំណាយ។ ដំណោះស្រាយ Cloud Server ដែលល្អ មិនត្រឹមតែបំពេញតម្រូវការផ្នែកផ្ទុកទិន្នន័យ ធនធាន និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកាបានអតិបរមាផងដែរ។
តើត្រូវពិចារណាអ្វីខ្លះនៅពេលជួល Cloud Server?
បើប្រៀបធៀបទៅនឹងម៉ាស៊ីនមេនិម្មិត VPS ការជួល Cloud Server ផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ដោយទទួលបានអត្ថប្រយោជន៍លេចធ្លោពីវេទិកា Cloud Computing បច្ចុប្បន្ន Cloud Server បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់សហគ្រាស អង្គការ និងអាជីវកម្មជាច្រើន។
ការប្រៀបធៀប Cloud VPS និង Cloud Server៖ តើជម្រើសមួយណាល្អបំផុតសម្រាប់អ្នក?
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានធ្វើឱ្យអាជីវកម្មជាច្រើនមានតម្រូវការកាន់តែខ្ពស់ក្នុងការប្រើប្រាស់សេវាកម្ម Cloud សម្រាប់ផ្ទុកទិន្នន័យ និងដំណើរការកម្មវិធីផ្សេងៗ។ ទោះជាយ៉ាងណា ប្រភេទសេវាកម្មដែលអ្នកប្រើប្រាស់ជ្រើសរើសអាចមានឥទ្ធិពលដោយផ្ទាល់ទៅលើប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្មទាំងមូល។
ការប្រៀបធៀបថ្លៃថែទាំរវាង Cloud Server និង VPC
នៅពេលជ្រើសរើសសេវាកម្ម Cloud Computing អាជីវកម្មជាច្រើនតែងតែយកចិត្តទុកដាក់លើថ្លៃវិនិយោគ និងថ្លៃប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ IT។ នៅក្នុងអត្ថបទខាងក្រោម Vcloudia នឹងជួយអ្នកអានប្រៀបធៀបថ្លៃថែទាំរវាង Cloud Server និង VPC (Virtual Private Cloud) ដើម្បីជួយអាជីវកម្មជ្រើសរើសគំរូដែលសមស្របទៅនឹងតម្រូវការ គោលដៅ និងថវិការបស់ខ្លួន។
ការប្រៀបធៀប Cloud Hosting និង Cloud Server – តើគួរជ្រើសរើសមួយណា?
Cloud Hosting និង Cloud Server គឺជាសេវាកម្មផ្ទុក និងគ្រប់គ្រងទិន្នន័យលើ Cloud ដែលកំពុងពេញនិយមសម្រាប់អាជីវកម្មក្នុងដំណាក់កាលផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅកាន់ Cloud Computing។ ទោះបីជាសេវាកម្មទាំងពីរដំណើរការនៅលើ Cloud ដូចគ្នាក៏ដោយ ប៉ុន្តែវាមានលក្ខណៈពិសេស និងគោលការណ៍ដំណើរការខុសគ្នាទាំងស្រុង។
ការប្រៀបធៀបរវាង Cloud Server, VPS និង Dedicated Server
Cloud Server, VPS និង Dedicated Server គឺជាប្រភេទម៉ាស៊ីនមេ (Server) ដែលពេញនិយមបំផុតសម្រាប់ការផ្ទុក និងគ្រប់គ្រងទិន្នន័យនាពេលបច្ចុប្បន្ន។ ប្រភេទនីមួយៗមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលសមស្របទៅនឹងគោលបំណង និងតម្រូវការប្រើប្រាស់ផ្សេងៗគ្នា។ ដូច្នេះ តើ Cloud Server, VPS និង Dedicated Server មានចំណុចដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ? សូម Vcloudia ធ្វើការប្រៀបធៀបម៉ាស៊ីនមេទាំងបីប្រភេទនេះ ដើម្បីជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស អត្ថប្រយោជន៍ និងដែនកំណត់របស់វា តាមរយៈអត្ថបទខាងក្រោម។
តើ VPS គឺជាអ្វី? អ្វីគ្រប់យ៉ាងដែលអ្នកគួរដឹងអំពី Virtual Private Server
ការប្រើប្រាស់សេវាកម្ម VPS ត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយដែលជួយបង្កើនប្រសិទ្ធភាពនៃការចំណាយប្រតិបត្តិការសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះ VPS ជាអ្វីពិតប្រាកដ? តើគួរប្រើដំណោះស្រាយនេះក្នុងករណីណាខ្លះ? Vcloudia នឹងចែករំលែក និងវិភាគលម្អិតអំពីប្រធានបទនេះនៅក្នុងអត្ថបទខាងក្រោម។