Cloud Server vs Dedicated Server: តើមានភាពខុសគ្នាអ្វីខ្លះ?
Nov 17, 2025នៅក្នុងអត្ថបទនេះ យើងនឹងជ្រៀតចូលទៅវិភាគអោយកាបន់តែស៊ីជំរៅ និងប្រៀបធៀប អោយបានលម្អិតរវាង Cloud Server និង Dedicated Server ដើម្បីជួយអ្នកក្នុងការជ្រើស រើសដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតសម្រាប់សហគ្រាស ឬគម្រោងរបស់អ្នក ។ ចូរយើងស្វែងយល់ជាមួយ Vcloudia តទៅនេះ។

ការពន្យល់អំពី Server នីមួយៗ
មុននឹងចូលទៅការប្រៀបធៀប យើងត្រូវស្វែងយល់អំពីលក្ខណៈ និងមុខងាររបស់ Server នីមួយៗជាមុនសិន។ វាជួយឱ្យអ្នកយល់បានច្បាស់អំពីការប្រើប្រាស់ វិធីដំណើរការ និងរបៀប ប្រតិបត្តិការរបស់ប្រព័ន្ធទាំងនេះ។
1. អំពី Cloud Server
Cloud Server ឬ cloud-based server គឺជាប្រភេទម៉ាស៊ីនមេដែលតម្លើងលើបច្ចេកវិទ្យា Cloud Computing ។
ការគ្រប់គ្រង និងដំណើរការ Cloud Server ត្រូវបានផ្តល់ជាសេវាកម្ម (service) ដោយ provider ធំៗ ដោយប្រើបច្ចេកវិទ្យា Virtualization Technology ដើម្បីបំបែក Hardware ជា Virtual Server ដែលមានសមត្ថភាព Scalable និង Flexible។
Cloud Server មិនពឹងផ្អែកលើ Hardware តែមួយឡើយ ប៉ុន្តែពួកវាពឹងផ្អែកលើ Datacenter ធំៗ ដែលអាចចែកចាយ Resource តាមតំរូវការនៅគ្រប់ពេលវេលា។
អត្ថប្រយោជន៍សំខាន់បំផុតគឺ ការពង្រីក Resource បានលឿន និងភាពបត់បែនខ្ពស់ សាកសមសម្រាប់អាជីវកម្មកំពុងតែរីកចំរើន ឬគម្រោងដែល Workload មានការប្រែ ប្រួលខ្លាំង។
2. អំពី Dedicated Server
Dedicated Server ឬ Server ផ្ទាល់ខ្លួន គឺជាម៉ាស៊ីនមេ Hardware មួយគត់ ដែលផ្តល់ ឱ្យតែអតិថិជនម្នាក់ប៉ុណ្ណោះ។ Resource ទាំងអស់ — CPU, RAM, Storage, Bandwidth — មិនចែករំលែកជាមួយអ្នកណាផ្សេងទៀតឡើយ។
Dedicated Server សាកសមសម្រាប់អាជីវកម្ម ឬអង្គភាពធំៗ Website មាន Traffic ខ្ពស់ ឬប្រព័ន្ធត្រូវការការគ្រប់គ្រង និងសុវត្ថិភាពកម្រិតខ្ពស់។
នេះជាវិធីបុរាណ (old format) ដែលមិន flexible ដូច Cloud Server ប៉ុន្តែមាន ភាពមាន ស្ថេរភាព និងសុវត្ថិភាពខ្ពស់ជាង។
ការប្រៀបធៀប Cloud Server និង Dedicated Server
1. ប្រសិទ្ធភាព និង Resource
- Cloud Server៖ Resource flexible ងាយពង្រីកដោយ Virtualization។
- Dedicated Server៖ Resource មានស្ថេរភាពខ្ពស់ជាង ព្រោះ Hardware ផ្តាច់មុខ មួយតែឯង។
2. សមត្ថភាពពង្រីក (Scalability)
- Cloud Server៖ ពង្រីក CPU, RAM, Storage បានភ្លាមៗ (Pay-as-you-go)
- Dedicated Server៖ ត្រូវប្តូរ Hardware នឹងចំណាយពេល និងថ្លៃខ្ពស់។
3. ចំណាយ (Cost)
- Cloud Server៖ ចំណាយដំបូងទាប សាកសមសម្រាប់ Startup ឬ SMEs។
- Dedicated Server៖ តម្លៃដំបូងខ្ពស់ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ និងមានស្ថេរភាព (stability) ។
4. សុវត្ថិភាព (Security & Privacy)
- Dedicated Server៖ សុវត្ថិភាពខ្ពស់បំផុត ព្រោះមិនចែក Resource។
- Cloud Server៖ មានកម្រិតសុវត្ថិភាពខ្ពស់ ប៉ុន្តែរងឥទ្ធិពល multi-tenant។
5. ការផ្លាស់ទី និងការបម្លែង (Migration & Backup)
- Cloud Server៖ ល្អជាង, ងាយ clone, backup, scale-out។
- Dedicated Server៖ Migration ភាគច្រើនចំណាយពេល និងមាន downtime។
6. High Availability និង Reliability
- Cloud Server៖ មាន Redundancy និង Auto Failover ក្នុង Datacenter ច្រើន។
- Dedicated Server៖ ពឹងផ្អែកលើ Hardware តែមួយ → ប្រសិនបើបញ្ហានឹងមាន downtime។

អត្ថប្រយោជន៍របស់ Server នីមួយៗ
Cloud Server
- Scalability លឿន
- ការចំណាយទាប & Pay-as-you-go
- Backup, redundancy & disaster recovery គឺមានភាពល្អ
- ងាយស្រួលក្នុងការគ្រប់គ្រង
Dedicated Server
- គ្រប់គ្រងបាន 100%
- សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់
- Customization Hardware/Software ដល់កម្រិតជាក់លាក់មួយ
- សាកសមសម្រាប់ស្ថាប័នធំៗ (Banking, Ecommerce, Enterprise Software)
ចំនុចខ្សោយ (Limitations)
Cloud Server
- ពឹងផ្អែកលើ Provider
- ត្រូវការថវិការចំណាយខ្ពស់ ប្រសិនបើ Resource ប្រើច្រើនរយៈពេលវែង
- Multi-tenant security risks
Dedicated Server
- ចំណាយដំបូងខ្ពស់
- មិន flexible ក្នុងការពង្រីក
- ត្រូវការទីភ្នាក់ងារ IT ប្រសិទ្ធភាពខ្ពស់
- Hardware ត្រូវការថែទាំជាបន្តបន្ទាប់
តើពេលណាគួរជ្រើស Cloud Server / Dedicated Server?
✔ ជ្រើស Cloud Server ប្រសិនបើ៖
- ត្រូវការពង្រីកលឿន
- ការចំណាយដំបូងមានកំរិតទាប
- Startup / SMEs / Project មាន traffic ផ្លាស់ប្តូរ
- ចង់ពឹងផ្អែកលើ provider ដើម្បីគ្រប់គ្រង hardware
✔ ជ្រើស Dedicated Server ប្រសិនបើ៖
- ត្រូវការសុវត្ថិភាពខ្ពស់
- Traffic ធំ និងមានស្ថេរភាព
- Enterprise, Banking, ERP, Ecommerce
- ត្រូវការគ្រប់គ្រង Hardware & Software 100%
សន្និដ្ឋាន
ក្នុងការប្រៀបធៀប Cloud Server vs Dedicated Server មិនមានចម្លើយតែមួយសម្រាប់គ្រប់ករណីនោះទេ។
- Cloud Server → Flexible, cost optimization, suitable for dynamic workloads
- Dedicated Server → Full control, high performance, top security
ជម្រើសត្រូវធ្វើតាម Strategy, Budget, និង Technical Requirement របស់អង្គការ។ ការយល់ច្បាស់ពីអត្ថប្រយោជន៍ និងចំនុចខ្សោយនីមួយៗ នឹងជួយអ្នកធ្វើការសម្រេចចិត្តបានប្រសើរជាងមុន និងបង្កើនប្រសិទ្ធភាពប្រព័ន្ធ IT Infrastructure របស់អ្នក។
មិនចាំបាច់ព្រួយបារម្ភអំពីការវិនិយោគលើផ្នែករឹង មិនចាំបាច់ចំណាយពេលវេលាលើការដាក់ពង្រាយ ឬថែទាំ - Cloud Server របស់ Vcloudia គឺជាជំហានដ៏ល្អបំផុតដើម្បីជួយសហគ្រាសឱ្យដំណើរការប្រកបដោយភាពបត់បែន សុវត្ថិភាព និងសន្សំសំចៃក្នុងសម័យឌីជីថល។
សូមឱ្យ Vcloudia រួមដំណើរជាមួយសហគ្រាសរបស់លោកអ្នកលើដំណើរឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាព!
📞 ទំនាក់ទំនងមកយើងភ្លាមៗ ដើម្បីទទួលបានការផ្ដល់ប្រឹក្សា និងការប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ។
🌐 Vcloudia - អ្នកផ្គត់ផ្គង់សេវា Cloud និងមជ្ឈមណ្ឌលទិន្នន័យឈានមុខគេនៅកម្ពុជា។
📞 Hotline: +855 888 55 66 08
📩 Email: support@vcloudia.com
🌐 Website: https://vcloudia.com
Featured news
Related news
8 ចំណុចដែលគួរជៀសវាងនៅពេលជ្រើសរើស Cloud Server តម្លៃថោក
ការជ្រើសរើសសេវាកម្ម Cloud Server តម្លៃថោក អាចបង្កឱ្យមានហានិភ័យផ្នែកសុវត្ថិភាព និងប៉ះពាល់ដល់ប្រសិទ្ធភាពដំណើរការរបស់ម៉ាស៊ីនមេ។ នៅក្នុងអត្ថបទខាងក្រោម Vcloudia នឹងនាំអ្នកស្វែងយល់អំពីចំណុចដែលគួរជៀសវាងនៅពេលជ្រើសរើស Cloud Server តម្លៃថោក ដើម្បីជួយអាជីវកម្មកាត់បន្ថយចំណាយ ខណៈពេលដែលនៅតែធានាបាននូវការគ្រប់គ្រង និងដំណើរការប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព។
តើ Cloud Server Free គឺជាជម្រើសដែលគួរពិចារណាដែរឬទេ?
តើអាជីវកម្មរបស់អ្នកកំពុងពិចារណាប្រើប្រាស់ម៉ាស៊ីនមេនិម្មិតលើ Cloud ប៉ុន្តែកំពុងបារម្ភអំពីចំណាយមែនទេ? ការសាកល្បងប្រើប្រាស់ Cloud Server Free អាចជាជម្រើសមួយដែលគួរពិចារណានៅពេលនេះ។ ទោះជាយ៉ាងណា ប្រសិនបើគិតក្នុងរយៈពេលវែង តើវាពិតជាជម្រើសល្អបំផុតសម្រាប់អ្នកមែនទេ?
GPU Cloud Server ជាអ្វី? តើពេលណាគួរជ្រើសរើស GPU Cloud Server?
Cloud Server គឺជាគោលគំនិតដែលមនុស្សភាគច្រើនបានស្គាល់រួចមកហើយ។ ប៉ុន្តែសម្រាប់ GPU Cloud Server វិញ មនុស្សជាច្រើនប្រហែលជានៅតែមានចម្ងល់ថាវាជាអ្វី។ ជាទូទៅ GPU Cloud Server នៅតែជាសេវាកម្ម Cloud Server ដដែលដែលយើងប្រើប្រាស់ជាប្រចាំ។ ទោះជាយ៉ាងណា វាត្រូវបានបន្ថែមធនធាន GPU (Graphics Processing Unit) ដើម្បីបង្កើនសមត្ថភាពដំណើរការរបស់ប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
របៀបជ្រើសរើស Cloud Server ដែលមានប្រសិទ្ធភាព និងសន្សំសំចៃថ្លៃដើមសម្រាប់សហគ្រាសខ្នាតតូច
សម្រាប់សហគ្រាសខ្នាតតូច ការជ្រើសរើស Cloud Server ដែលសមស្រប គឺជាកត្តាសំខាន់ក្នុងការធានាប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពចំណាយ។ ដំណោះស្រាយ Cloud Server ដែលល្អ មិនត្រឹមតែបំពេញតម្រូវការផ្នែកផ្ទុកទិន្នន័យ ធនធាន និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកាបានអតិបរមាផងដែរ។
តើត្រូវពិចារណាអ្វីខ្លះនៅពេលជួល Cloud Server?
បើប្រៀបធៀបទៅនឹងម៉ាស៊ីនមេនិម្មិត VPS ការជួល Cloud Server ផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ដោយទទួលបានអត្ថប្រយោជន៍លេចធ្លោពីវេទិកា Cloud Computing បច្ចុប្បន្ន Cloud Server បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់សហគ្រាស អង្គការ និងអាជីវកម្មជាច្រើន។
ការប្រៀបធៀប Cloud VPS និង Cloud Server៖ តើជម្រើសមួយណាល្អបំផុតសម្រាប់អ្នក?
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានធ្វើឱ្យអាជីវកម្មជាច្រើនមានតម្រូវការកាន់តែខ្ពស់ក្នុងការប្រើប្រាស់សេវាកម្ម Cloud សម្រាប់ផ្ទុកទិន្នន័យ និងដំណើរការកម្មវិធីផ្សេងៗ។ ទោះជាយ៉ាងណា ប្រភេទសេវាកម្មដែលអ្នកប្រើប្រាស់ជ្រើសរើសអាចមានឥទ្ធិពលដោយផ្ទាល់ទៅលើប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្មទាំងមូល។
ការប្រៀបធៀបថ្លៃថែទាំរវាង Cloud Server និង VPC
នៅពេលជ្រើសរើសសេវាកម្ម Cloud Computing អាជីវកម្មជាច្រើនតែងតែយកចិត្តទុកដាក់លើថ្លៃវិនិយោគ និងថ្លៃប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ IT។ នៅក្នុងអត្ថបទខាងក្រោម Vcloudia នឹងជួយអ្នកអានប្រៀបធៀបថ្លៃថែទាំរវាង Cloud Server និង VPC (Virtual Private Cloud) ដើម្បីជួយអាជីវកម្មជ្រើសរើសគំរូដែលសមស្របទៅនឹងតម្រូវការ គោលដៅ និងថវិការបស់ខ្លួន។
ការប្រៀបធៀប Cloud Hosting និង Cloud Server – តើគួរជ្រើសរើសមួយណា?
Cloud Hosting និង Cloud Server គឺជាសេវាកម្មផ្ទុក និងគ្រប់គ្រងទិន្នន័យលើ Cloud ដែលកំពុងពេញនិយមសម្រាប់អាជីវកម្មក្នុងដំណាក់កាលផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅកាន់ Cloud Computing។ ទោះបីជាសេវាកម្មទាំងពីរដំណើរការនៅលើ Cloud ដូចគ្នាក៏ដោយ ប៉ុន្តែវាមានលក្ខណៈពិសេស និងគោលការណ៍ដំណើរការខុសគ្នាទាំងស្រុង។
ការប្រៀបធៀបរវាង Cloud Server, VPS និង Dedicated Server
Cloud Server, VPS និង Dedicated Server គឺជាប្រភេទម៉ាស៊ីនមេ (Server) ដែលពេញនិយមបំផុតសម្រាប់ការផ្ទុក និងគ្រប់គ្រងទិន្នន័យនាពេលបច្ចុប្បន្ន។ ប្រភេទនីមួយៗមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលសមស្របទៅនឹងគោលបំណង និងតម្រូវការប្រើប្រាស់ផ្សេងៗគ្នា។ ដូច្នេះ តើ Cloud Server, VPS និង Dedicated Server មានចំណុចដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ? សូម Vcloudia ធ្វើការប្រៀបធៀបម៉ាស៊ីនមេទាំងបីប្រភេទនេះ ដើម្បីជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស អត្ថប្រយោជន៍ និងដែនកំណត់របស់វា តាមរយៈអត្ថបទខាងក្រោម។
តើ VPS គឺជាអ្វី? អ្វីគ្រប់យ៉ាងដែលអ្នកគួរដឹងអំពី Virtual Private Server
ការប្រើប្រាស់សេវាកម្ម VPS ត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយដែលជួយបង្កើនប្រសិទ្ធភាពនៃការចំណាយប្រតិបត្តិការសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះ VPS ជាអ្វីពិតប្រាកដ? តើគួរប្រើដំណោះស្រាយនេះក្នុងករណីណាខ្លះ? Vcloudia នឹងចែករំលែក និងវិភាគលម្អិតអំពីប្រធានបទនេះនៅក្នុងអត្ថបទខាងក្រោម។