VCLOUDIA និង METFONE ចុះហត្ថលេខាផ្តល់ភាពជាដៃគូយុទ្ធសាស្រ្ត – បង្កើតប្រព័ន្ធអេកូស៊ីស្ទឹម Cloud កម្ពុជា
31/10/2025នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) Vcloudia – ម៉ាក Cloud របស់ Viettel IDC នៅកម្ពុជា និង Metfone អ្នកផ្ដល់សេវាកម្មទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MOU) ស្តីពីការអភិវឌ្ឍន៍ និងពាណិជ្ជកម្មសេវាកម្ម Cloud។

ព្រឹត្តិការណ៍នេះបានកត់សម្គាល់ថា ជាជំហានសំខាន់ក្នុងដំណើរការរួមគ្នាដើម្បីពង្រីកប្រព័ន្ធអេកូស៊ីស្ទឹមឌីជីថលរបស់ភាគីទាំងពីរ ដែលមានគោលបំណងនាំបច្ចេកវិទ្យា Cloud ទាន់សម័យកាល ទៅកាន់អាជីវកម្មក្នុងស្រុក និងចូលរួមជំរុញដំណើរការបម្លែងឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ក្នុងពេលវេលាចុះហត្ថលេខា លោក Lê Đức Tuyến – អគ្គនាយក Vcloudia – បានថ្លែង៖
"យើងជឿជាក់ថា ជាមួយសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានពី Viettel IDC និងការសាមគ្គីភាពដ៏រឹងមាំរបស់ Metfone ភាគីទាំងពីរនឹងអភិវឌ្ឍប្រព័ន្ធ Cloud ដែលាមានភាពទំនើប និងចីរភាព – ផ្តល់តម្លៃជាក់ស្តែងដល់អាជីវកម្មកម្ពុជា ខណៈពេលដែលចូលរួមយ៉ាងសកម្មក្នុងដំណើរការ បរិវត្តកម្មឌីជីថលកម្ពុជា។"
ភាគី Metfone លោក Cao Mạnh Đức – អគ្គនាយក – បានលើកឡើងពីការប្តេជ្ញាចិត្តនៃយុទ្ធសាស្រ្ត និងការសហការណ៏៖
"ការសហការណ៏រវាង Metfone និង Vcloudia គឺជាជំហានដ៏រឹងមាំក្នុងការពង្រីកវិស័យអាជីវកម្ម និងបំពេញប្រព័ន្ធសេវាកម្មឌីជីថល។ យើងសន្យាថានឹងដើរជាមួយ Vcloudia ដើម្បីអភិវឌ្ឍដំណោះស្រាយបរិវត្តកម្មឌីជីថលអោយកាន់តែទូលំទូលាយ ដែលមិនត្រឹមតែសម្រាប់អតិថិជន Metfone ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍អាជីវកម្មកម្ពុជាទូទាំងប្រទេសផងដែរ។"
តាមការយល់ព្រម ភាគីទាំងពីរនឹងសហការគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធសេវាកម្ម Cloud សរុបរួមមាន Cloud Server, Virtual Private Cloud (VPC), Cloud Backup & Storage និងដំណោះស្រាយសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធដ៏ឆ្លាតវៃ ដំណើរការលើ Data Center ដែលមានស្តង់ដារអន្ដរជាតិរបស់ Viettel IDC។

ជាមួយបទពិសោធន៍ និងសមត្ថភាពឯកទេសរបស់ Vcloudia ក្នុងវិស័យ Cloud និង Data Center បន្ថែមនឹងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបណ្តាញទីផ្សាររបស់ Metfone ការសហការនេះនឹងផ្តល់ឱ្យអាជីវកម្មកម្ពុជា ប្រព័ន្ធ Cloud ដែល សុវត្ថិភាព, ភាពបត់បែន និងមានប្រសិទ្ធភាព ដើម្បីជួយ ពន្លឿនបរិវត្តកម្មឌីជីថល និងអភិវឌ្ឍចីរភាពក្នុងសម័យឌីជីថល។
ព័ត៌មានដែលទាក់ទង
អ្វីទៅជា Cloud Architecture? សមាសភាគ និងវិធីដំណើរការយ៉ាងលម្អិត
រចនាសម្ព័ន Cloud (Cloud Architecture) គឺជា គ្រឹះសំខាន់ សម្រាប់សេវាកម្មបច្ចេកវិទ្យា សម័យទំនើប ដែលអនុញ្ញាតឲ្យអាជីវកម្មនិងបុគ្គលអាចសម្រួលនិងបង្កើនប្រសិទ្ធភាពក្នុង ការផ្ទុកទិន្នន័យការប្រតិបត្តិការ ទិន្នន័យ និងការផ្តល់សេវាកម្មតាមអ៊ីនធឺណិត ដោយមាន ភាព បត់បែន និង កាត់បន្ថយតម្លៃចំណាយ ។ យើងមកស្វែងយល់ពីផ្នត់គំនិតមួយនេះ អោយកាន់តែជ្រាលជ្រៅជាមួយ Vcloudia។
អ្វីទៅជា Multi Cloud? វាដំណើរការយ៉ាងដូចម្តេច ជាមួយនឹងអត្ថប្រយោជន៍ និងគុណវិបត្តិរបស់វា
ក្នុងសម័យឌីជីថលសព្វថ្ងៃ អាជីវកម្មកំពុងស្វែងរកដំណោះស្រាយល្អបំផុត ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការប្រតិបត្តិការ កាត់បន្ថយហានិភ័យ និងបង្កើនប្រាក់ចំណេញ។ មួយក្នុងចំណោមយុទ្ធសាស្ត្រ ដែលកំពុងពេញនិយមកើនឡើងគឺ Multi Cloud។ ក្នុងអត្ថបទនេះ Vcloudia នឹងពន្យល់អំពី Multi Cloud ពីទ្រឹស្តីរហូតដល់ការអនុវត្តជាក់ស្តែង។
ការប្រើប្រាស់ Cloud Computing ក្នុងវិស័យសុខាភិបាល
ការអនុវត្ត Cloud Computing ក្នុងវិស័យសុខាភិបាលកំពុងនាំមកនូវយុគសម័យថ្មីនៃការកែលម្អគុណភាពសេវាកម្ម ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការមន្ទីរពេទ្យ និងការបំលែងឌីជីថលយ៉ាងទូលំទូលាយទូទាំងវិស័យវេជ្ជសាស្ត្រ។ នេះមិនមែនជានិន្នាការដែលនៅឆ្ងាយទៀតឡើយ ប៉ុន្តែបានក្លាយជាផ្នែកសំខាន់មួយនៃបដិវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល។
តើ Cloud Server អាចជំនួស Physical Server បានទាំងស្រុងដែរឬទេ? ការវិភាគជាក់ស្តែងសម្រាប់អាជីវកម្ម
នៅក្នុងយុគសម័យនៃការបំលែងឌីជីថលសព្វថ្ងៃ អាជីវកម្មកំពុងស្វែងរកវិធីសាស្ត្រជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ពួកគេ ក្នុងគោលបំណងធ្វើឱ្យប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។ សំណួរមួយដែលត្រូវបានសួរញឹកញាប់បំផុតគឺ៖ “តើ Cloud Server អាចជំនួស Physical Server បានទាំងស្រុងដែរឬទេ?” ជាមួយ Vcloudia សូមស្វែងយល់ពីការវិភាគ និងការប្រៀបធៀបស៊ីជម្រៅរវាង Cloud Server និង Physical Server ដើម្បីជួយឱ្យអាជីវកម្មធ្វើការសម្រេចចិត្តដែលសមស្របបំផុតសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នីមួយៗរបស់ខ្លួន។
តើ Startup គួរជ្រើសរើស Cloud Server ឬ VPC ដើម្បីបង្កើនប្រសិទ្ធភាពចំណាយ និងដំណើរការ?
តើ Startup គួរជ្រើសរើស Cloud Server ឬ VPC? នេះគឺជាសំណួរដែលស្ថាបនិក និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាជាច្រើនតែងតែជួបប្រទះ នៅពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាជីវកម្មថ្មីរបស់ពួកគេ។ ការជ្រើសរើសដ៏ត្រឹមត្រូវមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវដំណើរការមានស្ថេរភាព និងការពង្រីកធនធានដែលបត់បែនបាននៅពេលចាំបាច់។ Vcloudia ផ្តល់ជូននូវទិដ្ឋភាពទូទៅដ៏ទូលំទូលាយអំពី Cloud Server និង Virtual Private Cloud (VPC) ដើម្បីជួយឱ្យអ្នកធ្វើការសម្រេចចិត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតសម្រាប់អាជីវកម្មរបស់អ្នក។
តើ Hybrid Cloud គឺជាអ្វី? របៀបដំណើរការ អត្ថប្រយោជន៍ គុណវិបត្តិ និងពេលណាគួរប្រើវា
នៅក្នុងយុគសម័យឌីជីថលសព្វថ្ងៃ ការបង្កើនប្រសិទ្ធភាពនៃការពង្រីកធនធាន (Scalability) ការគ្រប់គ្រងទិន្នន័យ និងដំណើរការប្រតិបត្តិការ គឺជាកត្តាសំខាន់សម្រាប់អាជីវកម្មក្នុងការរក្សាបាននូវភាពប្រកួតប្រជែង។ ដំណោះស្រាយបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពបំផុតមួយគឺគំរូ Hybrid Cloud។ ដូច្នេះ តើ Hybrid Cloud គឺជាអ្វី? វាដំណើរការយ៉ាងដូចម្តេច? ហើយហេតុអ្វីបានជាអង្គការជាច្រើនកំពុងជ្រើសរើសវិធីសាស្ត្រនេះ? សូមស្វែងយល់ចម្លើយជាមួយ Vcloudia ខាងក្រោម។
តើ DaaS (Desktop as a Service) គឺជាអ្វី?
ជាមួយនឹងសមត្ថភាពក្នុងការផ្តល់បទពិសោធន៍ការងារដែលបត់បែនបាន សុវត្ថិភាពកម្រិតខ្ពស់ និងការគ្រប់គ្រងកណ្តាល DaaS កំពុងក្លាយជានិន្នាការមិនអាចជៀសវាងបាននៅក្នុងយុទ្ធសាស្ត្របច្ចេកវិទ្យារបស់សហគ្រាសទំនើប។ ជាមួយ Vcloudia សូមស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលគំនិត ប្រតិបត្តិការ ស្ថាបត្យកម្ម អត្ថប្រយោជន៍ កម្រិតកំណត់ និងវេទិកាពេញនិយមរបស់ DaaS ដើម្បីទទួលបានការយល់ដឹងដ៏ទូលំទូលាយអំពីបច្ចេកវិទ្យាដ៏បដិវត្តន៍នេះ។
តើ BaaS (Backend as a Service) គឺជាអ្វី?
BaaS កំពុងក្លាយជាជម្រើសដែលពេញនិយមកាន់តែខ្លាំងសម្រាប់ក្រុមហ៊ុន Startup អាជីវកម្មខ្នាតតូច និងមធ្យម និងក្រុមអភិវឌ្ឍន៍ផលិតផលដែលត្រូវការបញ្ចេញ MVP ឱ្យបានរហ័ស។ ដូច្នេះ BaaS គឺជាអ្វី? វាដំណើរការយ៉ាងដូចម្តេច? តើមានអត្ថប្រយោជន៍ និងកម្រិតកំណត់អ្វីខ្លះ? ហើយតើពេលណាដែលគួរប្រើវា? សូមស្វែងយល់បន្ថែមជាមួយ Vcloudia ក្នុងអត្ថបទខាងក្រោម។
Virtual Private Cloud ប្រៀបធៀបនឹង Dedicated Private Cloud៖ ភាពខុសគ្នាសំខាន់ៗ
នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការជ្រើសរើសវេទិកាកុំព្យូទ័រពពក (Cloud Computing) ដែលសមស្រប មានតួនាទីសំខាន់យ៉ាងខ្លាំងចំពោះប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្ម។ VPC និង DPC គឺជាគំនិតពីរដែលត្រូវបានពិភាក្សាជាញឹកញាប់ នៅពេលអង្គការខិតខំបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងការគ្រប់គ្រងចំណាយ។ តោះមកស្វែងយល់លម្អិតអំពីម៉ូឌែលសេវាកម្មទាំងពីរនេះជាមួយ Vcloudia។